យើងជឿជាក់លើពាណិជ្ជកម្មអេឡិចត្រូនិច។ ប្រទេសកម្ពុជាត្រូវការវា។

ហាងមី ត្រូវបានបង្កើតឡើងដោយ​រួមបញ្ចូលប្រព័ន្ធប្រត្តិបត្តិការលក់ និងទិញទំនិញតាមអនឡាញដ៏សំបូរបែប ដែលធ្វើឲ្យម្ចាស់អាជីវកម្ម និងអតិថិជនងាយស្រួលក្នុងការលក់ ទិញ និងដឹកជញ្ជូនទំនិញបានឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

2020

ហាងមី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២០ ក្នុងកំឡុងពេលនៃជំងឺរាតត្បាតពេញពិភពលោក។ យើងយល់យ៉ាងច្បាស់អំពីទុក្ខលំបាកនានានៃការធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា ហើយយើងចង់ជួយសម្រួលដំណើរការទិញ និងលក់តាមអនឡាញឲ្យបានល្អប្រសើរឡើង តាមរយៈការបង្កើតប្រព័ន្ធប្រតិ្តបត្តិការទីផ្សារលក់ដូរឆ្លាតវៃអនឡាញដ៏សំបូរបែបរួមបញ្ចូលគ្នាក្នុងប្រព័ន្ធតែមួយ ដើម្បីជួយឲ្យម្ចាស់អាជីវកម្មចំណាយប្រាក់តិចក្នុងការធ្វើអាជីវកម្ម ហើយរកប្រាក់ចំណូលបានច្រើន។

គុណតម្លៃរបស់យើង

1

បង្កើនកិច្ចសហប្រតិ្តបត្តិការរួមគ្នាតែមួយក្នុងការលក់ដូរតាមអនឡាញ

ម្ចាស់អាជីវកម្មមានភាពងាយស្រួល ក្នុងការគ្រង់គ្រងអាជីវកម្មលក់ដូររបស់ខ្លួនតាមអនឡាញរួមបញ្ចូលទាំងការទូទាត់ប្រាក់ ការដឹកជញ្ជូន ការបង្កើតហាងលក់ (វេបសាយ) ការគ្រប់គ្រងទិន្ន័យនិងដំណើរការលក់ក្នុងប្រព័ន្ធតែមួយ។

2

នរណាៗក៏អាចបង្កើតហាងលក់ទំនិញជាមួយហាងមីបានដែរ

នាពេលបច្ចុប្បន្ននេះ ទីផ្សារលក់ទំនិញអនឡាញមានការរីកចម្រើនខ្លាំងគ្រប់ទិសទី ដោយសារតែវាមានភាពងាយស្រួលក្នុងការលក់ដូរទៅកាន់អតិថិជនថ្មីៗបានយ៉ាងឆាប់រហ័សជាងមុន ហើយលោកអ្នកក៏អាចបើកហាងលក់ទំនិញតាមអនឡាញបានដោយងាយផងដែរជាមួយហាងមី។

3

ជួយការពារសុវត្ថិភាពជូនម្ចាស់អាជីវកម្ម និងអតិថិជន

ដោយសារតែរាល់ប្រត្តិបត្តិការលក់និងទិញាទាំងអស់ ត្រូវបានធ្វើតាមអនឡាញ ហាងមីជួយអ្នកកត់ត្រារាល់ទិន្ន័យទាំងអស់ជូនលោកអ្នក និងមានសុវត្ថិភាពខ្ពស់។​ ក្រុមការងារហាងមី នៅទីនេះដើម្បីជួយលោកអ្នក។

4

សាមញ្ញ និងងាយស្រួលប្រើ

ហាងមី ត្រូវបានរច្ចនាឡើងយ៉ាងសាមញ្ញបំផុត ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ដល់ម្ចាស់អាជីវកម្ម និងអតិថិជនលើការគ្រង់គ្រង ការលក់ដូរ និងទិញទំនិញតាមអនឡាញបានរហ័ស។ ក្រុមការងារហាងមី បានធ្វើការយ៉ាងយកចិត្តទុកដាក់ និងដ៏លំបាកជាច្រើន ដើម្បីជួយលោកអ្នកមិនឲ្យលំបាកដូចយើងឡើយ។

5

ជួយអាជីវកម្មអ្នកឲ្យរីកចម្រើនជាងមុន

ហាងមី មានក្រុមការងារសកម្ម ចាំជួយដោះស្រាយនានារបស់លោកអ្នក​ ហើយយើងក៏មានឯកសារណែនាំអំពីការប្រើប្រាស់ហាងមីជាច្រើន ដើម្បីជួយអ្នកឲ្យបើកហាងលក់ទំនិញរបស់អ្នកបានរលូន។

សម្រាប់​មនុស្ស​ទូទៅ

ងាយស្រួលប្រើប្រាស់ សម្រាប់ទាំងអ្នកលក់ និងអ្នកទិញ

ម្ចាស់អាជីវកម្ម និងអតិថិជនទាំងអស់ មិនចាំបាច់មានចំណះដឹងខាងបច្ចេកទេស ឬបច្ចេកវិទ្យាអ្វីឡើយ អ្នកអាចប្រើហាងមីបានដោយងាយស្រួលបំផុត។

សម្រាប់ប្រទេសកម្ពុជា

ជួយលើកស្ទួយ និងជម្រុញឲ្យការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា

ហាងមីបានសហការជាមួយដៃគូជាច្រើនក្នុងការទូរទាត់ប្រាក់ តាមឌីជីលដោយស្វ័យប្រវត្តិ ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ដល់​ប្រជាជន​កម្ពុជា ហើយ​ពួក​យើង​សង្ឃឹម​ថា​កម្ពុជា​ជា​នឹង​ដើរ​ទៅ​មុខ ជឿន​លឿន​ដូច​ប្រទេស​ដទៃ។

​សាក​ប្រើ​ដោយឥតគិតថ្លៃ

​សាក​ប្រើ​ដោយឥតគិតថ្លៃ